IV. គណៈកម្មការទំនាក់ទំនងសាធារណៈ កិច្ជការអាស៊ាន និងវិនិយោគ

IV. គណៈកម្មការទំនាក់ទំនងសាធារណៈ កិច្ជការអាស៊ាន និងវិនិយោគ
1. ទំនាក់ទំនងសាធារណៈ
ទំនាក់ទំនងជាមួយកសិករ ពាណិជ្ជករ អាជីវករ សហគ្រាសខ្នាតតូច និងមធ្យម អង្គការ សហគមន៍នានា ក្នុងន័យ សំរបសំរួលលើវិស័យពាណិជ្ជកម្មនៅមូលដ្ឋាន ក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស។
2. ទំនាក់ទំនងថ្នាក់ ភូមិ ឃុំ ស្រុក ខេត្ត
រយៈកាលកន្លងទៅនេះ សភាពាណិជ្ជកម្មខេត្តបានធ្វើសកម្មភាព ដើម្បីផល ប្រយោជន៍ខាងវិស័យ ពាណិជ្ជកម្ម កសិកម្ម សិប្បកម្មនិងឧស្សាហកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សភាពាណិជ្ជកម្មខ្មេត្តនៅតែមាន ទំនាក់ទំនង និងផ្សារភ្ជាប់ កិច្ចសហប្រតិបត្តិការជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជាពិសេសជាមួយអាជ្ញាធរ ដែនដីខេត្ត ដើម្បីអភិវឌ្ឍន៍សហគ្រាសជាតិ។
3. កិច្ចការអាស៊ាន និងវិនិយោគ
ឈរលើមូលដ្ឋានទំនាក់ទំនងល្អ តាមរយៈក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម- រាជធានីភ្នំពេញ និងអាជ្ញាធរខេត្ត កំពង់ចាម បានផ្តល់កិច្ចសហប្រតិបត្តិការផ្ទាល់ជាមួយ ប្រទេស ក្នុងតំបន់អាស៊ាននៅអាស៊ី និងនៅអង្គការអន្តរជាតិនានាដែល មានចំណាប់ អារម្មណ៍ខ្លាំងលើវិស័យសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ចាម ពិសេសលើដំណាំកៅស៊ូ និងលើ ដំណាំដែលមិនប្រើប្រាស់ ជីគីមី។
ដោយសារសេដ្ឋកិច្ចសំបូរបែបនេះហើយ ទើបធ្វើអោយប្រទេសនៅក្នុងតំបន់នៅ អាស៊ី នៅអ៊ឺរ៉ុប នៅអូសេអានី មានទំនាក់ទំនងជាប្រចាំតាមរយៈក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ឬក៏ទំនាក់ទំនងផ្ទាល់ជាមួយ សភាណិជ្ជកម្មខេត្តកំពង់- ចាម ដើម្បីសិក្សាស្វែងយល់ពីសេដ្ឋកិច្ចក្នុងខេត្ត ងាយស្រួលដល់ការវិនិយោគ។
Share on Google Plus

About loveforever

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

แสดงความคิดเห็น