ខេត្តកំពង់ចាម ៖ ស្ត្រីមានផ្ទៃពោះ៧ខែ ឈ្មោះកើត ចាន់ថា អាយុ៤០ឆ្នាំ រស់នៅភូមិស្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ត្រូវបានរន្ទះបាញ់រយះអាវ និងធ្លុះធ្លាយសំពត់ និងខ្មៅរោលលើដើមទ្រូង បណ្តាលឱ្យ សន្លប់ជាង១ម៉ោង ហើយត្រូវបានបុរសជាប្តីនាំមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។

នៅក្នុងមន្ទីរពេទ្យបុរសឈ្មោះហ៉ិន ស៊្រា ជាប្តីរបស់ស្ត្រីរងគ្រោះប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី១៨ សីហា ថា បាតុភូធម្មជាតិរន្ទះបាញ់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ សីហា នៅ ចំណុចមុខផ្ទះឈើរបស់គាត់ប្រហែលជា៥ម៉ែត្រប៉ុណ្ណោះ បណ្តាលឱ្យប្រពន្ធវិល១ជុំដួលទៅលើដីសន្លប់ ១ម៉ោងកន្លះ។ បុរសជាប្តីរូបនេះបានប្រាប់បន្តថា ដំបូងរូបគាត់ និងប្រពន្ធកំពុងតែអង្គុយលេងនៅក្រោមផ្ទះ បន្ទាប់មកឃើញមេឃខ្មៅរកកល់ចង់ភ្លៀង ក៏បានប្រាប់ប្រពន្ធឱ្យចេញទៅសាខោអាវដែលហាលនៅក្បែរ អណ្តូងទឹក។ គ្រាន់តែចេញដើរបានប្រហែល៥ម៉ែត្រពីមុខផ្ទះ ស្រាប់តែមានភ្លើងឡើងក្រហមច្រាលចេញ ពីក្នុងដី ជារន្ទះភ្លើង ត្រូវលើរាងកាយប្រពន្ធឡើងរយះអាវ និងធ្លុះធ្លាយសំពត់ឆេះសក់ឡើងរួញផ្នែក ខាងក្រោយ និង រោលឡើងខ្មៅត្រង់ដើមទ្រូងមកពោះបណ្តាលឱ្យសន្លប់ ព្រមទាំងលៀនភ្នែកទាំងសងខាង គាត់នឹកស្មានតែស្លាប់ទៅហើយ ភ្លាមៗនោះមិនហ៊ានទៅប៉ះពាល់ប្រពន្ធទេ ព្រោះចាស់ៗមិនឱ្យប៉ះ តែបើប៉ះ នឹងស្លាប់។ ប្រហែល២៥នាទីក្រោយមកមេឃបានបង្អុរភ្លៀងធ្លាក់ចុះមក តែគាត់យកកៅស៊ូតង់គ្របពីលើ និងនិមន្តព្រះសង្ឃ៤អង្គឱ្យមកសូត្ររំដោះគ្រោះទាំងក្រោមតំណក់ភ្លៀង ។ បុរសជាប្តីបានអះអាងថា ខណៈពេលរន្ទះបាញ់ប្រពន្ធ ដំបូងនឹកស្មានតែប្រពន្ធដើរជាន់មីនផ្ទុះធ្វើឱ្យខ្លួនភ័យ យ៉ាងខ្លាំង ប៉ុន្តែពេលអត់ឃើញមានហុយផ្សែង ឬហុយដី ទើបដឹងថា ជាបាតុភូតរន្ទះបាញ់ទេ ។ លុះពេល ព្រះសង្ឃកំពុងសូត្រមន្ត
នោះ ប្រពន្ធរបស់គាត់ ឈ្មោះចាន់ ថា បានមានដង្ហើមដូចធម្មតាវិញ ព្រមទាំងហៅ គ្រូពេទ្យដែលនៅជិតនោះឱ្យមកជួយមើលព្យាបាល គេមិនហ៊ានមើលឡើយ ។ ឃើញបែបនេះខ្លួន បានប្រញាប់ហៅរថយន្តដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ហើយអ្វីដែលធ្វើឱ្យមានការព្រួយបារម្ភ បន្ថែមលើសនេះទៀតនោះគឺកូននៅក្នុងផ្ទៃមិនរើបម្រះសោះ ។ ស្ត្រីរងគ្រោះប្រាប់ថា រន្ទះបាញ់ត្រូវខ្លួនសន្លប់ លុះពេលដឹងខ្លួនវិញមានភាពក្រហល់ក្រហាយលើរាងកាយ ជាខ្លាំង មិនដឹងថា កូនក្នុងផ្ទៃយ៉ាងណានោះទេ ។ បុរសជាប្តីបន្ថែមទៀតថា សូម្បីខ្សែ.កប្លាទីន១ខ្សែ ក៏ត្រូវផ្លោងដាច់ចេញពីកប្រពន្ធមិនដឹងជាខ្ទាតទៅឯណាទេ ហើយដើមត្នោត១ដើមនៅក្បែរផ្ទះក៏ត្រូវរន្ទះ បាញ់ឆេះខាងចុងទៀត ។

Share on Google Plus

About loveforever

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

แสดงความคิดเห็น