ខ្លាញ់​ត្រី​អាច​ជួយ​ទប់ស្កាត់​ការ​ងងឹត​ភ្នែក​​ដោយ​សារ​អាយុ​ច្រើន​ កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ កំពូល​អាហារ​​ទាំងឡាយ​​ដែល​មាន​​សារជាតិ​អូមេហ្គា​-៣​ និង​​ខ្លាញ់​ត្រី​ អាច​ជួយ​ទប់ស្កាត់​​ជំងឺ​ងងឹត​ភ្នែក​ដែល​គេ​តែង​ជួប​ប្រទះ​ចំពោះ​មនុស្ស​ដែល
​មាន​វ័យ​កាន់​តែ​ចាស់។

អត្ថប្រយោជន៍​នៃ​ការ​​បរិភោគ​ត្រី​ដែល​សម្បូរ​ខ្លាញ់​ដូចជា​ ត្រីស្បៃកា​ និង​​សណ្ដែក​ដី​ ត្រូវ​បាន​គេ​ទទួល​​ស្គាល់​​រួច​មក​ហើយ​ថា​ អាច​កាត់​​បន្ថយ​គ្រោះថ្នាក់​​នៃ​ការ​កកើត​ជំងឺ​​ភ្លេចភ្លាំង​ស្មារតី​ និង​រោគ​បេះដូង។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​របស់​អាមេរិក​នេះ​ផ្ដល់​ជា​យោបល់​ថា​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣​ ក៏​អាច​​ជួយ​ការពារ​​ប្រឆាំង​នឹង​ការ​បាត់បង់​ការ​មើល​ឃើញ​​ដែល​កើត​តាម​មក​ ជាមួយ​អាយុ​នោះ​ដែរ។

ជនជាតិ​អង់គ្លេស​ប្រមាណ​ ២០០.០០០នាក់​ ក្នុង​មួយ​ឆ្នាំៗ​ រងគ្រោះ​ដោយសារ​ជំងឺ​នេះ​ ហើយ​មិន​ទាន់​​មាន​មធ្យោបាយ​ទប់ស្កាត់​នៅ​ឡើយ​ទេ បើ​​ទោះ​បី​ជា​គេ​​ធ្វើ​ការ​វះកាត់​ដោយ​ឡាស៊ែរ​ និង​ប្រើ​ថ្នាំ​ដើម្បី​កំណត់​ការ​ខូចខាត​ដែល​បង្ក​ដោយ​ជំងឺ​​នេះ​ក៏​ដោយ។

ការ​ងងឹត​ភ្នែក​កើត​ឡើង​ច្រើន​បំផុត​ចំពោះ​មនុស្ស​វ័យ​ចំណាស់​​ដែល​មាន​ អាយុ​លើស​ពី​៥០​ឆ្នាំ​ហើយ​​វា​បាន​បំផ្លាញ​​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​របស់​ មនុស្ស​​ដែល​តែងតែ​​ត្រូវការ​ចាំបាច់​ដើម្បី​អាន​សៀវភៅ​បើកបរ​ និង​ចំណាំ​មុខ​មនុស្ស​​ដែល​ខ្លួន​ត្រូវ​ធ្វើ​ទំនាក់ទំនង​ជា​ដើម។

នៅ​ក្នុង​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ គេ​បាន​​​រក​​ឃើញ​ថា​ ស្ថានភាព​អាក្រក់​នេះ​បាន​ប្រសើរ​ឡើង​រហូត​ដល់​ទៅ​ ៥៧​ ភាគរយ​ លើ​ខ្លួន​សត្វ​កណ្ដុរ​ទាំងឡាយ​ដែល​គេ​ឲ្យ​ស៊ី​អាហារ​មាន​សារជាតិ​អូមេហ្គា​ -៣ ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ១២​សប្ដាហ៍។

គេ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ឡើយ​ទេ​ ថា​សារជាតិ​អូមេហ្គា​-៣ នេះ​វា​​ជួយ​ដោយ​របៀប​ណា​ ប៉ុន្តែ​វា​​ទំនង​ដោយសារ​មាន​សារជាតិ​ប្រឆាំង​ការ​រលាក​ ព្រោះ​គេ​សង្កេត​ឃើញ​ថា​ កណ្ដុរ​ដែល​ទទួល​ផល​ល្អ​បំផុត​ពី​សារជាតិ​អូមេហ្គា​-៣ គឺ​មាន​​កម្រិត​នៃ​ជំងឺ​​រលាក​ទាប។

នៅ​ក្នុង​របាយការណ៍​ដែល​នឹង​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ American Journal of Pathology នៅ​ខែ​ក្រោយ​ អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ "លទ្ធផល​នៃ​ការ​សិក្សា​នេះ​ បាន​ផ្ដល់​ជា​មូលដ្ឋាន​បែប​វិទ្យាសាស្ត្រ​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣​ ក្នុង​ការ​ទប់ស្កាត់​ និង​ព្យាបាល​ការ​ងងឹត​ភ្នែក​ដែល​បណ្ដាល​មក​ពី​អាយុ​ច្រើន"។

បណ្ឌិត​ ឈី​ ចាវចាន​ (Chi Chao Chan) ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​នេះ​ បាន​និយាយ​ថា​ លទ្ធផល​នេះ​គួរ​តែ​ទទួល​បាន​ដូច​គ្នា​នៅ​ក្នុង​ខ្លួន​មនុស្ស​​ បើ​ទោះ​ជា​ចំនួន​ និង​រយៈពេល​នៃ​ការ​ទទួល​បាន​សារជាតិ​អូមេហ្គា-៣​នេះ​រាល់​ថ្ងៃ"។

បណ្ឌិត​ ឈី​ ចាវចាន​ បាន​និយាយ​ថា​ "ពួក​​យើង​គិត​ថា​ ការ​រក​ឃើញ​​នេះ​ក៏​នឹង​​​អាច​ប្រើប្រាស់​បាន​ចំពោះ​មនុស្ស​ផង​ដែរ​ ហើយ​ប្រហែល​ជា​គេ​​ត្រូវ​បរិភោគ​អូមេហ្គា-៣​ នេះ​រាល់​ថ្ងៃ"។

ការ​រក​ឃើញ​​នៃ​ការ​ស្រាវជ្រាវ​នេះ​ផ្ដល់​ជា​គំនិត​ថា​ ការ​បរិភោគ​អាហារ​ដែល​មាន​សារជាតិ​អូមេហ្គា-៣​ ខ្ពស់​យ៉ាង​ទៀងទាត់​ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​រោគ​ងងឹត​ភ្នែក​ ហើយ​វា​ថែម​ទាំង​ជួយ​ឲ្យ​ការ​មើល​ឃើញ​ល្អ​ជាង​មុន​ផង​ដែរ។

បច្ចុប្បន្ន​នេះ​ ប្រជាជន​​អង់គ្លេស​​ត្រូវ​​បាន​គេ​ណែនាំ​​​ឲ្យ​បរិភោគ​​ត្រី​ពីរ​ដង​ ក្នុង​មួយ​សប្ដាហ៍​ ដែល​ក្នុង​នោះ​ម្ដង​ត្រូវ​​មាន​ត្រី​ដែល​សម្បូរ​ខ្លាញ់។

ប្រភព​អាហារ​ល្អ​បំផុត​ដែល​សម្បូរ​សារជាតិ​អូមេហ្គា-៣​ ​ដែរ​ ​គឺ​ខ្លាញ់​ត្រី​ ព្រោះ​រាងកាយ​មនុស្ស​​មិន​អាច​ផលិត​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣​ ដោយ​ឯកឯង​បាន​ទេ។

គេ​ក៏​បាន​រក​ឃើញ​​អាហារ​​ប្រភេទ​ខ្លះ​ទៀត​ ដែល​សម្បូរ​សារជាតិ​អូមេហ្គា​-៣​ ដែរ​ ដែល​ក្នុង​នោះ​រួម​មាន​ សាច់មាន់​ ស៊ុត​ ទឹកដោះគោ​ និង​នំបុ័ង​ ប៉ុន្តែ​​អាហារ​​ទាំង​នោះ​មាន​សារជាតិ​អូមេហ្គា​-៣​ ក្នុង​ចំនួន​តិច​តួច​ប៉ុណ្ណោះ៕
Share on Google Plus

About loveforever

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

0 comments:

แสดงความคิดเห็น