បន្ទាយមានជ័យ៖ សុវត្ថិភាពពេលមុនកំពុងនឹងក្រោយពេលសម្រាលកូនរបស់ស្ត្រីក្រីក្រនៅ ជនបទ នៅតែជាបញ្ហាប្រឈមមុខខ្លាំង ហើយចាំបាច់ត្រូវបន្តរកគន្លឹះដោះស្រាយថែមទៀត។ មធ្យោបាយ សេវា និងឆ្មបបង្កើតកូននៅមានកង្វះខាតជាយថាហេតុនៅឡើយ។
ស្ត្រីនេះ ត្រូវបានស្ត្រីឆ្មបបុរាណ២នាក់ជួយសម្រាលកូននៅផ្ទះ។ ប៉ុន្តែបន្ទាប់បីសម្រាលមានបញ្ហារួច ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មពួក ដោយដឹកតាមគោយន្តព្រោះឡានពេទ្យមកពុំទាន់។
សុខ ប៊ុន ស្ត្រីជាអ្នកភូមិរស់នៅជិតខាងនិយាយថា "អៀយធ្លាប់ទៅពិនិត្យផ្ទៃពោះមុនសម្រាលនៅពេទ្យ ប៉ុន្តែពេលសម្រាល គឺធ្លោយកើតនៅផ្ទះក៏គ្រោះថ្នាក់យ៉ាងនេះ។ គាត់ចាស់ និងមានសុខភាពទន់ខ្សោយស្រាប់ហើយផង។ ឥឡូវគេចូលចិត្តទៅកើតនៅពេទ្យទើបសុខសប្បាយ"។
លោកយាយ ស្រី អ៊ុត អាយុ៦៧ឆ្នាំ និងស្ត្រីឈ្មោះ ខេន ជាឆ្មបពីរនាក់បានជួយសម្រាលកូនឲ្យស្ត្រីនេះ។ ប៉ុន្តែបន្ទាប់សម្រាលកូនចេញក៏មានឈាមធ្លាក់យ៉ាងខ្លាំង និងត្រូវបញ្ជូនពីផ្ទះទៅមន្ទីរពេទ្យនៅម៉ោង៣រំលងអាធ្រាត្រ។ ដោយសារចម្ងាយផ្លូវឆ្ងាយ និងគោយន្តរលាក់ផង ទើបលទ្ធភាពនៃការសង្គ្រោះត្រូវបរាជ័យ។ ពោលគឺសុកស្ត្រីនោះពុំព្រមធ្លាក់បណ្ដាលឲ្យឈាមធ្លាក់យ៉ាងច្រើន។
ស្ត្រីរងគ្រោះ មានកូន៤នាក់រួចហើយ គ្រួសារនេះពឹងលើរបរធ្វើស្រែទំហំ៣ហិកតា និងការដើរស៊ីឈ្នួលគាស់គល់ឈើធ្វើចម្ការឲ្យគេ។
អ្នកភូមិកណ្ដាលបានបន្ទោសរឿងនេះ តែសម្ដែងការអាណិតដល់ស្ត្រីរងគ្រោះនេះដែលបានស្លាប់កាលពីថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០០៩កន្លងមក។ គឺស្លាប់ក្រោយសម្រាលកូនបាន៨ម៉ោង
លោកស្រី អ៊ុត អាយុ ៧៦ឆ្នាំ ជាឆ្មបបូរាណប្រាប់រស្មីកម្ពុជាថា "ខ្ញុំនឹងខេន (ឆ្មបម្នាក់ទៀត) មិនចង់ធ្វើឆ្មបឲ្យក្អៀយទៀតទេ។ គឺចង់ឲ្យទៅពេទ្យព្រោះវាស្គមរីងរៃ ឈឺមិនហូបអីបាន។ លុះធ្វើរួចវាធ្លាក់ឈាមខ្លាំងណាស់។ កូនមកពុំស្អាតសោះ"។
គាត់និយាយថា "របៀបបង្កើតកូននៅឆ្មបឯផ្ទះ និងនៅពេទ្យពុំខុសគ្នាប៉ុន្មានទេ តែនៅពេទ្យគេមានក្បូនខ្នាត និងមានសម្ភារៈប្រើប្រាស់ធានាជាង"។
ឆ្មបចំណាស់នេះនិយាយថា "ខ្ញុំធ្លាប់សម្រាលកូនឲ្យគេរហូតមក ពុំធ្លាក់គ្រោះថ្នាក់ទេ តែដល់ចាស់ដូច្នេះពុំចង់ធ្វើទៀតទេ។ កម្លាំងដៃខ្សោយភ្នែកងងឹត និងខ្លាចឈាមផង តែដល់អាសន្ន (ឆ្លងទន្លេ) ខ្ញុំចេះជួយទៅទាំងទើសទ័ល"។
ឆ្មបបុរាណនេះទទួលបាន "គ្រឿងទ្រនិប" ដូចជាអង្ករ ស្រូវពន្លៃ ម្លូស្លា ទៀនធូប និងប្រាក់ ១០.០០០រៀល ទៅ១៥.០០០រៀល។ ចំនួននេះគ្រួសារស្ត្រីក្រីក្របានស៊ូប្រថុយដើម្បីសម្រាលកូននៅ ផ្ទះមិនទៅពេទ្យ។ ម្យ៉ាងផ្ទះនៅឆ្ងាយពេទ្យផង។
ក្នុងលទ្ធផលអង្កេតមរណភាពមាតាប្រចាំត្រីមាសទី២ឆ្នាំ២០០៩ របស់ផ្នែកគាំពាមាតានិងទារកខេត្តបន្ទាយមានជ័យឲ្យដឹងថា ចេក អៀយ ធ្លាប់មានផ្ទៃពោះ៩លើក សម្រាល៦លើក ក្នុងនោះរលូត៣លើក។ ស្ត្រីមានសភាពស្លេកស្លាំង។ មូលហេតុស្លាប់គឺស្លេកស្លាំង ធ្លាក់ឈាម ជាប់សុក។ គេកត់សម្គាល់ថា ស្ត្រីនេះមានកូនច្រើន ហើយខ្លួនមានអាយុច្រើន ក្រីក្រ ស្លេកស្លាំង និងនៅមានផ្ទៃពោះទៀត។ ឯការសង្គ្រោះ គឺបញ្ជូនពីផ្ទះទៅពេទ្យបង្អែកថ្មពួកយឺតយ៉ាវ ហើយពេទ្យនោះពុំបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកមង្គលបូរីឲ្យ ទាន់ពេល។
អនុសាសន៍ និងសំណូមពរ ពីរឿងនេះ គឺស្ត្រីត្រូវតែទទួលមធ្យោបាយពន្យារកំណើតជាចាំបាច់ ព្រោះកូនច្រើនណាស់។ គួរមានកម្មវិធីពន្យារកំណើតនៅសហគមន៍ជនបទ និងសេវាចុះមូលដ្ឋានឲ្យទៀងទាត់។ ពេលពិនិត្យផ្ទៃពោះឆ្មបត្រូវផ្ដល់ការព្យាបាលនូវភាពស្លេកស្លាំងមិន មែនគ្រាន់តែផ្ដល់ឲ្យហ្វែរ (Fer) តែ១ថ្ងៃ១គ្រាប់ និងត្រូវណែនាំទាំងក្រុមគ្រួសារឲ្យយល់ពីសញ្ញាគ្រោះថ្នាក់ស្ត្រី ពេលសម្រាល។ ត្រូវតែទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ ក្រុមអ្នកអង្កេតចម្រុះត្រូវសហការ នឹងក្រុមគ្រួសារយកព័ត៌មានឲ្យបានច្រើនជុំវិញកន្លែង មុនពេលស្លាប់ និងពេលស្លាប់។ សុំក្រសួងបង្រៀនពីរបៀបអង្កេតករណីស្លាប់របស់ម្ដាយដល់ក្រុម អង្កេត។ មន្ទីរពេទ្យនីមួយៗត្រូវមានឈាមត្រៀមទុក ពេលស្ត្រីត្រូវការបញ្ចូលឈាម។ល។
ចំណែកស្ត្រីឈ្មោះ មាស សុផាត អាយុ៥៦ឆ្នាំ ជាម្ដាយនៃស្ត្រី ឈ្មោះ អូន សោភ័ណ អាយុ៤២ឆ្នាំ នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលស្លាប់ក្រោយសម្រាលកូនកាលពីថ្ងៃទី១៣កញ្ញា២០០៩ បានប្រាប់រស្មីកម្ពុជា កាលពីថ្ងៃទី១០ តុលា ២០០៩ ស្ត្រីជាកូនរបស់គាត់មានកូនដល់ទៅ១០នាក់ ប្ដីជាជនពិការគ្មានលទ្ធភាពធ្វើពលកម្ម។ ពួកគេរស់នៅក្នុងខ្ទមមួយនាដីចិញ្ចើមថ្នល់ ដោយកាលនៅរស់ស្ត្រីនោះ មានរបរទិញ-លក់ត្រីដែលគេរកបានពីស្រែ។
ស្ត្រីនោះធ្លាក់ឆ្លងទន្លេ១០ដង ក្នុងនោះកូន៤នាក់បានស្លាប់ក្នុងពេលសម្រាល ហើយលើកចុងក្រោយស្លាប់ម្ដាយ សល់តែកូនដែលត្រូវចិញ្ចឹមដោយបំបៅទឹកដោះគោ។
អ្នកស្រី យក់ សុវុឌ្ឍនី អនុប្រធានផ្នែកគាំពារមាតានិងទារក នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់រស្មីកម្ពុជាថា "អត្រាមរណភាពម្ដាយ ឬទារកក្នុងពេលសម្រាលកូនច្រើនលើសលុបគឺកើតលើពលរដ្ឋក្នុងគ្រួសារ ក្រីក្រ និងនៅទីឆ្ងាយពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យ និងដោយសារកត្តាពុំទទួលបានសេវាសង្គ្រោះព្យាបាលទាន់ពេល"។
អ្នកស្រី យក់ សុវុឌ្ឍី និងពេទ្យឆ្មបនៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គល បូរី និយាយថា មន្ត្រីមន្ទីរសុខាភិបាល និងពេទ្យឆ្មប តែងចុះទៅអប់រំផ្សព្វផ្សាយ និងជួបស្ត្រីដែលនឹងមានផ្ទៃពោះនឹងត្រូវសម្រាលកូនដល់លំនៅស្ថាន ពួកគេ។ ដើម្បីស្រាវជ្រាវរកមូលហេតុ និងសង្គ្រោះ។ ពោលគឺដើម្បីកាត់បន្ថយ និងបញ្ឈប់អត្រាមរណភាព និងទារក ក្នុងដំណាក់កាលសម្រាលកូន។
យោងការអង្កេតដោយមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ អត្រាម្ដាយស្លាប់ពេលសម្រាលកូនមាន១០នាក់កាលពីឆ្នាំ២០០៨។ នៅឆមាសទី១ ឆ្នាំ២០០៩មានចំនួន៨នាក់។ មូលហេតុនៃមរណភាពមានដូចជា ធ្លាក់ឈាមក្រឡាភ្លើង រំលូតកូន ជំងឺបេះដូង ជំងឺទាក់ទងដទៃទៀត...។ ក្នុងនោះទីកន្លែងគ្រោះថ្នាក់មាននៅតាមផ្ទះ តាមផ្លូវ និងនៅមូលដ្ឋានសុខាភិបាល។
លោកវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់រស្មីកម្ពុជាថា ពលរដ្ឋ(ស្ត្រី) នៅមានទម្លាប់សម្រាលកូននៅជិតផ្ទះដោយសេវាកម្មឆ្មបបុរាណ ព្រោះជិតការចំណាយថវិកាតិច បញ្ហាផ្លូវថ្នល់ និងមធ្យោបាយសេវាដឹកជញ្ជូន ជំនឿលើលទ្ធផលឆ្មបបុរាណសម្រាលកូន។ ឧទាហរណ៍ថា ក្នុងចំណោមភូមិ៦០០ភូមិក្នុងខេត្ត គឺក្នុង១ឆ្នាំៗមាននៅភូមិ៤១០ភូមិប៉ុណ្ណោះ ដែលមានមរណភាពមាតា និងទារកពេលសម្រាលកូន។ ហេតុនេះពលរដ្ឋមិនសូវមើលឃើញពីអត្រាគ្រោះថ្នាក់ និងមិនខ្លាចពីអត្រាស្លាប់នោះទេ។
លោកវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធិ និយាយបន្តថា ក្រសួងនិងខេត្តស្នើឲ្យបង្កើនចំនួនពេទ្យឆ្មបឲ្យច្រើននៅមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែក និងអាចនៅតាមភូមិ ហើយពង្រាយ និងប្រើឲ្យចំគោលដៅ។ ត្រូវពង្រឹងការងារនេះ ព្រោះកន្លងមកទាំងកម្ពុជា និងដៃគូជំនួយបរទេសផ្ដោតខ្លាំងតែលើជំងឺឆ្លងមិនសូវផ្ដោតលើ អត្រាកំណើតទេ។ ការបណ្ដុះបណ្ដាលបន្ថែមដល់ឆ្មបបុរាណ និងឲ្យពួកគេជាអ្នកជួយស្ត្រីសម្រាលកូនមកពេទ្យជាកត្តាចាំបាច់។
បើយោងតាមបទសម្ភាសន៍ប្រជាពលរដ្ឋទាំងនៅប្រជុំជននិងជនបទ រស្មីកម្ពុជាទទួលបានថា ស្ត្រីត្រូវសម្រាលកូនមានជំនឿលើពេទ្យឆ្មបស្ទើរទាំងអស់ លើកលែងកត្តាចៀសពុំរួចខ្លះដែលត្រូវពឹងលើឆ្មបបុរាណតាមភូមិ។ ការពឹងពាក់គឺច្រើនតែមាននៅទីជនបទដាច់ស្រយាល ពិបាកមធ្យោបាយក្រីក្រ... និងការសម្រាលកូនមានឡើងពេលយប់ ឬកត្តាអាកាសធាតុមិនអំណោយផល។
គោលដៅទូទៅនិងចម្បងរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា គឺធ្វើឲ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាពមាតា និងកាត់បន្ថយអត្រាមរណភាពមាតានិងទារក ដែលមានកត្ដាជាច្រើន ។
- គ្រោះថ្នាក់ដែលចៀសពុំរួច

0 comments:
แสดงความคิดเห็น